ព័ត៌មានអន្តរជាតិ

ប៉ូលិសម៉ាទ្បេស៊ីបញ្ចេញ វីដេអូបង្ហាញពីការធ្វើឃាត លើបងប្រុសមេដឹកនាំកូរ៉េខាងជើង

ម៉ាឡេស៊ី: វីដេអូដែលចេញពីកាមេរ៉ាសុវត្ថិភាព ពាក់ព័ន្ធនឹងការធ្វើឃាត់លោក គីម ជុងណាំ នៅក្នុងព្រលានយន្តហោះទីក្រុងកូឡាឡាំពួ ត្រូវបានប៉ូលិសម៉ាទ្បេស៊ីបញ្ចេញជាសាធារណ:ហើយ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៧ ដោយបានបង្ហាញពីសកម្មភាពនៃការលួចធ្វើឃាត ទៅលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧។

តាមរយ:វីដេអូគួរឲ្យរន្ធត់នោះ បានបង្ហាញឲ្យឃើញពីស្ត្រីម្នាក់ ដែលជាជនសង្ស័យ ត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ដំបូងគេ បន្ទាប់ពីនាងបានប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងបានបាញ់ស្ព្រាយដាក់មុខលោកគីម ជុងណាំ បន្ថែមទៀត មុនពេលដែលគាត់ ត្រូវថ្នាំពុលស្លាប់៕

//www.youtube.com/watch?v=OA38thNyA10

មតិយោបល់