ព័ត៌មានកីឡា

អាមេរិក ទម្លាក់ បារាំង ស្របពេលដែល កូរ៉េ ទម្លាក់ ជប៉ុន World Cup U-20 (វីដេអូ)

កាលពីយប់មិញនេះ ក្រុមជម្រើសជាតិអាមេរិក អាយុក្រោម ២០ឆ្នាំ បានយកឈ្នះលើក្រុមជម្រើសជាតិបារាំង អាយុក្រោម ២០ឆ្នាំ ដោយលទ្ធផល ៣ទល់២ ស្របពេលដែលក្រុមជម្រើសជាតិកូរ៉េខាងត្បូង យកឈ្នះលើ ជប៉ុន ដោយលទ្ធផល ១ទល់០ នាព្រឹត្តការណ៍ World Cup U-20 ។

ក្នុងការយទទួលជ័យជម្នះរបស់អាមេរិក រកបានដោយខ្សែប្រយុទ្ធ Sebastian Soto ២គ្រាប់ នៅនាទី២៥ នឹង៧៤ ខណ:ដែល Justin Rennicks រកបានគ្រាប់ទី៣ នៅនាទី៨៣ ចំណែក ២គ្រាប់ របស់ បារាំង រកបានដោយកីឡាករ Amine Gouiri នៅនាទី ៤១ នឹងកីឡាករ​ Nabil Alioui នៅនាទី៥៥​ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់កូរ៉េខាងត្បូង ទៅលើក្រុមជប៉ុន រកបានដោយកីឡាករ Se-Hun Oh នៅនាទៅ ៨៤ ។

ឆ្លងកាត់ជ័យជម្នះនេះរួម U20 អាមេរិក ត្រូវទៅជួបជាមួយ U20 អេក្វាឌ័រ ស្របពេលដែល U20 កូរ៉េខាងត្បូង ត្រូវបះ U20 សេណេហ្គាល់ នាវគ្គ ៨ក្រុមចុងក្រោយ ៕

//www.youtube.com/watch?v=9M5fyZ6ea48

//www.youtube.com/watch?v=yyyAft4q41Q

មតិយោបល់