ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ទាត់ឪពុករបួសធ្ងន់ដោយសារខឹងប្រដៅណែរនាំរឿងមិនជួយធ្វើការងារ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់មិនដែលជួយធ្វើការងារឪពុកម្តាយដេកចាក់តែធុងបាសរំខានដល់អ្នកជិតខាងពេលដែលឪពុកប្រដៅណែនាំបែរជាផ្ទុះកំហឹងឈ្លោះប្រកែកជាមួយឪពុកឈានដល់ទាត់ឪពុកមួយជើងត្រូវឆ្អឹងជំនីរដួលបោកក្បាលរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ព្រំ ភិត ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតនៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។​
ចំណែកជនបង្កឈ្មោះភិត ចាន់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ នៅផ្ទះជាមួយឪពុកជាជនរងគ្រោះ។

ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះភិតចាន់ឌីនេះមិនដែលជួយធ្វើការងារនោះទេដេកតែចាក់ធុងបាសរំខានគេឯង។ដោយឃើញពីទង្វើបស់កូនខុសគេឪពុកបានណែនាំក៏កើតជារឿងជម្លោះរហូតឈានដល់កូនដែលប្រដៅមិនបាននេះទាត់ឪពុក០១ជើងត្រូវចំឆ្អឹងជំនីរបណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ពកចិញ្ចើមខាងមុខនិងឈឺចុកចាប់ត្រង់ឆ្អឹងជំនីរត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នគរបាលបានបញ្ជាក់ថា៖ឈ្មោះភិត ចាន់ឌី នេះជាមុខសញ្ញាប្រើប្រាសគ្រឿងញៀនធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងរួចមកហើយតែជននេះមិនកែប្រែ។

បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

 

 

មតិយោបល់