ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង៥៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យកំពុងឆាបឆេះ ផ្ទះពលរដ្ឋមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ផងដែរ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់