ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច…

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រតិបត្តិការបង្ក្រាបករណីលួច (យកទ្រព្យសម្បត្តិ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សាយ សុភាព ហៅខ្មៅ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន។

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២និង៣៧នាទី នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ អៃ ត្រៃលក្ខណ៍ ហៅ វីរ: ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅចំណុចខាងលើ និងបានលួចយកប៉ុស្តិ៍ផ្សារដែក១ម៉ូទ័រឆាប១ និងម៉ូទ័រស្វាន២រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ទើបសមត្ថកិច្ចធ្វើការនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាន និងធ្វើការសាកសួរ។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូទ័រឆាប០១
-ម៉ូទ័រស្វានចំនួន០២
-ប៉ុស្តិ៍ផ្សារដែក០១។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងសមត្ថកិច្ចបានប្រគល់ឲ្យទៅជនរងគ្រោះវិញ៕

មតិយោបល់