ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនម្នាក់ ចេញពីកម្មពិធីមិត្តភក្តិ បើកម៉ូតូរេចង្កូតបុករថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅវេលាម៉ោង២០និង៣០ នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅផ្លូវជាតិលេខ៥ ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឡើងដោយឈ្មោះ ស៊ុន វេហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចេញពីកម្មពិធីមិត្តភក្តិ បើកបរទិសដៅពីជើងទៅត្បូង លើផ្លូវជាតិលេខ៥ បានជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ដែលធ្វើដំណើរស្របទិសគ្នាម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ 3E-9071 ភ្នំពេញបើកបរដោយឈ្មោះ វ៉ន សាភា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ រាមជោរ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ឃាត់ខ្លួននៅកន្លែងកើតហេតុ) ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្ត ម៉ូតូ និងអ្នកបើកបរបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់