ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ក្នុងរោងចាំគោ នៅខេត្តកណ្ដាល

កណ្ដាល: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី ចំណុចរោងចាំគោក្នុងបឹងនៅជាប់ក្បាលហុងចុងព្រែកតាសក ស្ថិតក្នុងភូមិ ពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឃន ឃី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។

សភាពរឿងហេតុ៖ យោងតាមការបភ្លឺរបស់ប្រពន្ធសាកសពបងសាច់ថ្លៃក្មួយ និងប្រជាពលរដ្ឋកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ឃន ឃី និងក្រុមគ្រួសារបងប្អូនបានទៅរៀបចំសែនឲ្យកូន(រៀបអាពាហ៍ពិពាហ៍)នៅឯព្រែកលៀបរាជធានីភ្នំពេញ លុះវេលាម៉ោងង ២និង០០នាទីថ្ងៃត្រង់ បានជិះឡានត្រឡប់មកលំនៅឋានវិញ ពេលមកដល់ផ្ទះប្រហែលម៉ោង ៥និង៣០នាទីល្ងាច បានចុះមកក្នុងបឹងដើម្បីយកគោបញ្ចូលក្រោល ក្នុងមុងពេលបញ្ចូនគោ រួចហើយក៏បានអង្គុយជក់បារីនៅក្នុងរោង លុះដល់ព្រឹកវេលាម៉ោង ៧និង០០នាទី ប្រពន្ធរបស់ឈ្មោះ ឃន ឃី បានមកពីផ្ទះពេលមកដល់ចំណុចរោងក្នុងបឹងចង់ព្រែកតាសក បានឃើញប្ដីដេកស្លាប់នៅក្នុងរោងរួចបានតេទូរស័ព្ទទៅប្រាប់បងប្អូន និងតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍តែម្ដង។

ក្រោយពីទទួលបានព័ត៌មាន ភ្លាមប៉ុស្តិ៍រដ្ឋាបាលបានរាយការណ៍មកផ្នែកជំនាញ ស្រុក ផ្នែកជំនាញស្រុក បានចុះមកដល់ចំណុចរោងចាំគោជនរងគ្រោះ រួចក្រុមការងារបានបង្កើតគណ:កម្មការពិនិត្យរួមមាន៖ កម្លាំងជំនាញ ពិនិត្យវិភាគ+និងកម្លាំងផ្នែកយុត្តិធម៌ស្រុក អាជ្ញាធរមូលដ្ឋាន មេភូមិ អាវុធហត្ថឃុំនិងគ្រូពេទ្យ ចុះទៅដល់ទីតាំង ធ្វើការពិនិត្យទៅលើសាកសព និងយកសំណាកកូវីត១៩ ជាលទ្ធលផល អវិជ្ជមាន(-) ក្រោយពីពិនិត្យយ៉ាងយកចិត្តទុកដាក់រួចគ្រូពេទ្យ ធ្វើការសន្និដ្ឋានថា៖ សាកសពស្លាប់ដោយសារជំងឺលើសសម្ពាធឈាមដេកស្លាប់ដោយខ្លួនឯង។

បញ្ជាក់៖ (ជនរងគ្រោះមានជំងឺលើសឈាមប្រចាំកាយធ្លាប់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវៀតណាម) ដោយពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើសអ្វីឡើយ ហើយក៏មិនពាក់ព័ន្ធជំងឺកូវីដនោះដែរ ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់