ព័ត៌មានជាតិ

ម៉ូតូបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តម៉ាក FUSO បុករងរបួស០២នាក់

កំពង់ស្ពឺ: នៅព្រឹកថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រ លេខ ៤៧-៤៨ កំណាត់ផ្លូវជាតិលេខ៤ ចំណុចតារែកទឹកត្នោត រថយន្តសណ្ដោងសឺមីរ៉ឺម៉ក (ក្បាលរថយន្ត ) ម៉ាក FUSO ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-1858 បានបុកម៉ូតូម៉ាកឌ្រីម១២៥ សេសេ ពណ៌ខ្មៅឆ្នាំ២០១៥ ពាក់ផ្លាកលេ ខកំពង់ស្ពឺ 1G-3448 បណ្ដាលឱ្យជនរងគ្រោះរងរបួស០២នាក់៖

ជនរងគ្រោះមានឈ្មោះ ធីម សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតាប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង (របួសស្រាល) អ្នករួមដំណើរឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) រីឯអ្នកបើកបររថយន្ដ មិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (រត់គេចខ្លួន) ។ ចំណែកជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះ ។

មូលហេតុ៖ តាមការបញ្ជាក់ពីជំនាញចរាចរណ៍ថា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាព ដែលបង្កឲ្យកើតមានហានិភ័យ ។

បច្ចុប្បន្ន ជំនាញបានបញ្ជូនមធ្យោបាយបង្ក មកកាន់ការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ ៕

មតិយោបល់