ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់បើករថយន្តម៉ាកJeep ស្លាកលេខកម្ពុជា ANGE.K.L បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ជាជនបរទេសបើករថយន្តម៉ាក Jeep បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ កើតហេតុកាលពីវេលា ម៉ោង ១និង៤៥នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅរង្វង់ មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើត និងធ្វើការវាស់វែងយករក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់