ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូផ្លូវត្រង់ បុករថយន្តបើកឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យស្រ្តីម្នាក់ រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កដោយរថយន្តនិងម៉ូតូ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្រ្តីម្នាក់ ជិះម៉ូតូឌ្រីមសង់ឆ្នាំ២០២០ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ តាកែវ 1W-5556 បើកបរក្នុងទិសដៅជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្តារិច១គ្រឿង បើកបរដោយជនជាតិចិន ពាក់ស្លាកលេខ ភ្នំពេញ 2BL-1219 បានបើកឆ្លងផ្លូវពីលិចទៅកើត គោលបំណងបត់ឆ្វេង បណ្តាលឲ្យបុករថយន្ត ផ្នែកខាងក្រោយចំហៀងខាងឆ្វេង រងការខូចខាតសម្ភារ:ទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូ រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងយកសម្ភារ: ទាំងសងខាងរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់