ព័ត៌មានជាតិ

រថយន្ដ FU SO បុកឡានមិនស្គាល់ម៉ាកមួយគ្រឿង បានរេចង្កូតទៅប៉ះហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរងការខូចខាត

កំពង់ស្ពឺ: នៅព្រឹកថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលចរាចរណ៍ ក្រុងច្បារមនជំនាញចរាចរណ៍ខេត្ដ បានចុះសម្របសម្រួល ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានធ្នួសលួង ចន្លោះគឺឡូម៉ែត្រលេខ ៥០-៥១ ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ករណីនេះបង្កឡើងរវាងរថយន្ដ០១គ្រឿងម៉ាក FU SO ពណ៌ទឹកក្រូចផ្លាកលេខភ្នំពេញ 3F-0682 សណ្តោងរ៉ឺម៉ក ផ្លាកលេខភ្នំពេញ 4A.6963 បើកពីទិសខាងលិចទៅកើត អ្នកបើកបរមិស្គាល់អត្តសញ្ញាណរត់គេចខ្លួន បានបើកបុករថយន្ត០១គ្រឿង មិនស្គាល់ម៉ាក (បើករត់គិច) រួចបានរ៉េចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខកំពង់ស្ពឺ 3A-6659 អ្នកបើកបរឈ្មោះ ចេង សុជាតិ ភេទប្រុស អាយុ២៦ ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើក ពីទិសខាងកើតទៅលិច ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែបានធ្វើឱ្យមានការ ខូចខាតសម្ភារ:ទ្រព្យសម្បត្តិ ។

បច្ចុប្បន្ន ជំនាញបានបញ្ជូនមធ្យោបាយ បង្កមកកាន់ការិយាល័យនគរបាលចរាចរណ៍ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់