ព័ត៌មានជាតិ

ស្រ្តីមេម៉ាយម្នាក់ស្រលាញ់ប្តីគេខ្លាំង ដល់ពេលគេមិនព្រមតាមខឹងចិត្ត មកលោតទឹកលើស្ពានជ្រោយចង្វា

ភ្នំពេញ: ស្រ្តីមេម៉ាយម្នាក់ បានតាមស្រលាញ់បុរសម្នាក់ ទាំងដឹងថាបុរសរូបនោះ មានប្រពន្ធនិងកូនតែគេមិនព្រមតាមខ្លួន ខឹងចិត្តក៏មកបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន សំណាងល្អបានពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ សឹម ណុច ភេទស្រី អាយុ២៧ឆ្នាំ មានកូន៣នាក់ បច្ចុប្បន្នស្នាក់នៅ ម្តុំទួលសង្កែ

យោងតាមប្រភពពីពលរដ្ឋម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់បានធ្វើដំណើរឆ្លងកាត់ លើស្ពានជ្រោយចង្វា រួចក៏ឃើញស្រ្តីមេម៉ាយរូបនោះ បានដើរយំឡើងលើស្ពានជ្រោយចង្វា បន្ទាប់មកគាត់ក៏បានឃើញនារីរូបនោះ ឈានជើងជាន់លើបង្កាន់ដៃស្ពាន រៀបលោតទម្លាក់ខ្លួនចុះទៅក្រោម គាត់ក៏បានរត់ទៅចាប់ទាញដៃទម្លាក់នារីរូបនោះ មកខាងក្រោមវិញរួចព្យាយាមសួរនាំ និងពន្យល់ទៅលើនាងកុំឲ្យគិតខ្លី ។

ក្រោយពីធ្វើការណែនាំទៅលើស្រ្តីរូបនោះ រួចក៏បានហៅកង់បីដឹកយកស្រ្តីរូបនោះ ត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់