ព័ត៌មានជាតិ

ខ្ចីម៉ូតូមិត្តរួមការងារមកជិះ បែរជាយកមកស៊ីគ្រឿង ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ស្គាល់គ្នាជាមិត្តរួមការងារ ដោយទុកចិត្តបានឲ្យម៉ូតូមិត្តភក្តិខ្ចីជិះ ថាយកទូរស័ព្ទទៅធ្វើបែរជាបែកគំនិតយកម៉ូតូមិត្តភក្តិ ទៅសម្ងំស៊ីគ្រឿង ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង១០ នាទីព្រឹក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅកន្លែងជួសជុលម៉ូតូមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ នីម ដា អាយុ២២ ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ ស្នាក់នៅផ្ទះជួល សង្កាត់ក្រាំងធ្នុង ។

ប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា មុនថ្ងៃកើតហេតុវេលាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូ របស់ជនរងគ្រោះថា ខ្ចីម៉ូតូយកទូរស័ព្ទទៅធ្វើ ដោយសារតែចាំបាត់ៗ តេទូរស័ព្ទមិនចូលទាក់ទងមិនបាន ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ថិ៍នគរបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក ។ ព្រោះតែហេតុមិនអស់ចិត្តជនរងគ្រោះ បាននាំប្ដីជិះដើររកម៉ូតូនៅម្ដុំឃ្លាំងម៉ូតូ ផ្សារឃ្លាំងរំសេវក៏ប្រទះឃើញជនសង្ស័យ កំពុងដោះបំបែកទាំងអស់ ដើម្បីស៊ីគ្រឿងម៉ូតូ បង្កឲ្យភ្ញាក់ផ្អើលនឹងប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យជួយឃាត់ខ្លួននាំយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ ។

ក្រោយពីនាំខ្លួនជនសង្ស័យមកសួរនាំ រួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្ថិ៍ នគរបាលក្រាំងធ្នង់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់