ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះហាងគុយទាវ ឡូសឺ នៅខណ្ឌសែនសុខ

ភ្នំពេញ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង៥និង២០ នាទីល្ងាច មានអគ្គិភ័យមួយកន្លែងកើតឡើង នៅហាងគុយទាវ ឡូសឺ ផ្ទះលេខP៦៣ ផ្លូវភ្លីសឺក្រុមទី៥ ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ: ទី និមល ភេទ ប្រុស អាយុ ៤២ ឆាំ្ន ។
មុខរបរ: ម្ចាស់ផ្ទះជួល ។
អ្នកជួលឈ្មោះ: ZHANG PENG ជនជាតិ ចិន ភេទ ប្រុស អាយុ ៣២ ឆាំ្ន ។
មុខរបរ :ម្ចាស់ហាងគុយទាវ ឡូសឺ ។
ប្រភេទសំណង់: ថ្មបេតុង ទំហំ ៤ម៉ែត្រx ៦ម៉ែត្រ ។
ខូចខាតសំភារះ :ឆេះបន្ទប់គេងជាន់ទី២ អស់ទាំងស្រុងនឹងសំភារះប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី ។

មានការជួយអន្តរាគមន៍រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មេីនឹង ១២ ម៉ែត្រគូប ។
ពន្លត់ចប់ : នៅវេលាម៉ោង៦និង០០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល៕

 

មតិយោបល់