ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យនារីម្នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៏ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤ (៥៦-៥៧) ត្រង់ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខកំពង់ស្ពឺ 1F-8522 អ្នកបើកបរឈ្មោះ រឹន ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ មានឌុបមនុស្ស ០១នាក់ឈ្មោះ ឃឹម រឹត ភេទស្រី អាយុ ៣២ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្អែកពង ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1J-4937 អ្នកបើកបរឈ្មោះ សៀង សន ភេទប្រុស អាយុ 30ឆ្នាំ រស់នៅភូមិអន្លងខ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ។

ក្នុង​ហេតុការណ៍​នេះ​ បណ្ដាលឲ្យឈ្មោះ រឹន ស្រីល័ក្ខ ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ ០២នាក់ ស្រី ០១នាក់ទៀត ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​ និង​នាំ​យក​មធ្យោបាយ​ម៉ូតូទាំង ០២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលកាហែង ដើម្បីកសាងសំណុំរឿងតាម​នីតិវិធី​ ៕

មតិយោបល់