ព័ត៌មានជាតិ

ស្ត្រីមេឆ្នោតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: យោងតាមផេកអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទី នៅចំណុចផ្សារបន្លែភូពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនមេឆ្នោត(កន្ទុយលេខ ) ១នាក់ ស្រី មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង សមត្ថកិច្ចដកហូតបានប្រាក់ ៦០ម៉ឺនរៀល, ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារ:កត់កន្ទុយលេខមួយចំនួនទៀត ។

ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់