ព័ត៌មានជាតិ

ម្តាយមីងមិននៅផ្ទះឪពុកមា យកកូនកាំបិតគំរាមប៉ុនប៉ងរំលោភក្មួយតែមិនសម្រេច

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១នៅចំណុចផ្ទះជួលក្រុម៨ផ្លូូវ៦០ ភូមិផ្សារតូចសងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មានករណីឪពុកមាសាច់ថ្លៃយកកបិតគំរាមប៉ងរំលោភក្មួយស្រីតែមិនសម្រេច។

ជនសង្ស័យឈ្មោះយឿន ជា ភេទប្រុស អាយុ ៣៩ឆាំ្នជនជាតិខែ្មរ មានទីលំនៅផ្ទះជួលកើតហេតុខាងលើ មុខរបរ មិនពិតប្រាក មានសារធាតុញៀន ។

សំភារះដកហូតមានកាំបិតបុ័ងតោចំនួន០១
ទុរវីស ចំនួន០១។

តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោង៤និង២០នាទីថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ ស្រាប់តែជនសង្ស័យ ត្រូវជាពូថៃ្ល បានទាញទា្វរចាក់សោរនិងឡើងចាប់ជនរងគ្រោះរំលោភ និងយកកូនកាំបិទគំរាមជនរងគ្រោះតែត្រូវជនរងគ្រោះចាប់កាំបិតបានប្រតាយប្រតបគ្នាជនសង្ស័យបានវាយនិងចាប់ហែកខោស្រាត ធ្វេីសកម្មភាពរំលោភ តែមិនបានសម្រេច ជនរងគ្រោះស្រែកឱ្យគេជួយផ្អើរដល់អ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍ធាក់ទ្វារទំលុះចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

 

ក្រោយ ពីសមត្ថកិច្ចសាកសួរជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការតាមនីតិវិធីតែបន្ត៕

 

មតិយោបល់