ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើ
ផ្លូវលំក្រាលកៅស៊ូ ឃុំជ្រោយនាងងួនស្រុកស្រីស្នំ ចំណុចមុខផ្ទះប្រជាពលរដ្ឋឈ្មោះ ធួន យ៉ានី ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA Dreamc125 ពណ៍ខ្មៅ ស៊េរី ២០១៣ ស្លាកលេខ សៀមរាប1B-6416 បើកបរដោយឈ្មោះ អូន ភី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅ
ភូមិត្រាំកង់ ឃុំស្លែងស្ពានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងទិសដៅពីកើតទៅលិច(មិនពាក់មួកសុវត្ថិភាព) បុក
ប៉ះជាមួយម៉ូតូម៉ាក HONDA Dreamc125 ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1C-4000បើកបរដោយឈ្មោះ បឿន ចាន់កែវ ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរ សិស្ស
រស់នៅបច្ចុប្បន្ន ភូមិចម្ការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលអ្នកបេីកបរចំនួន ០២នាក់ និងខូចខាតម៉ូតូចំនួន ០២គ្រឿង (ធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមណ្ឌលសុខភាពអំពៅឌៀប ។ ចំណែក វត្ថុតាងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕

 

មតិយោបល់