ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូនិស្សិតម្នាក់ ត្រូវម្ចាស់ស្រាវជ្រាវតាមប្រព័ន្ធ GPS ឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ កម្លាំងជំនាព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកង៣ សហការជាមួយជនរងគ្រោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទអំពើលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៣៤៨ ក្រុមទី៣៨ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ កុល សុគន្ធ ហៅពេជ្រ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ិច ហៃតុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល មុខរបរនិស្សិត ។

វត្ថុតាងចាប់យក៖ -ម៉ូតូ០១គ្រឿងម៉ាក CRF ពណ៌ក្រហម+ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី មុនពេលកកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព លួច០១គ្រឿងម៉ាក CRF ពណ៌ក្រហម+ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 របស់ជនរងគ្រោះ នៅត្រង់ចំណុច៩១២ ផ្លូវជាតិលេខ ១ ភូមិទួលក្របៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (កន្លែងកើតហេតុ) បន្ទាប់មកជនរងគ្រោះស្រាវជ្រាវតាម ប្រព័ន្ធ GPS រហូតមកដល់ ចំណុចខាងលើ ជនរងគ្រោះបានសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ឃាត់បានជនសង្ស័យ រួមនឹងវត្ថុតាង នាំយកមកដើម្បីសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរង់ចាំសមត្ថកិច្ចខេត្ដកណ្ដាល មកទទួលយកទៅកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់