ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺប្រចាំកាយ និងឧស្សាហ៍ប្រកាច់ បានលង់ទឹកបណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពង់ធំ: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ស្ថិតក្នុងភូមិស្រែតាកោ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

សពជនរងគ្រោះឈ្មោះ លុយ ឡេ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយ (ឧស្សាហ៍ប្រកាច់) ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពីធ្វើរួច សមត្ថកិច្ចបានបញ្ជាក់ថា: ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកមែន ហើយប្រគល់សពទៅសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ​៕

មតិយោបល់