ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ១ខ្នង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់ទាំង​ស្រុង​ ។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅ​ភូមិ​ភូមិ​ថ្នល់​ដាច់​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​មានឈ្មោះ​ លឿន​ ឡឹប​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ រស់​ នៅ​ភូមិ​ភូមិ​ថ្នល់​ដាច់​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ (​ម្ចាស់​មិន​បាន​នៅផ្ទះ​ទេ​ ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ទុក​ឲ្យ​កូនប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​នៅ​ចាំផ្ទះ​)​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ កម្លាំង​ប្រចាំ​បញ្ជា​អធិការដ្ឋាន​និង​ប៉ុស្តិ៍​ បាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ឈឿ​ន​ គឹ​ម​ឈុ​ន​ អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​ចំនួន​០១​គ្រឿង​ ចុះ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​០១​រថយន្ត​ដើម្បី​ពន្លត់​និង​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ ។​

​សមត្ថកិច្ច​បន្ត​ថា​ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​ សង្ស័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ខណ:​សាក​ថ្ម​ទូរស័ព្ទ​ចោល​នៅ​លើ​កន្លែងដេក​ ដែល​មាន​ពួក​ ខ្នើយ​ ពេល​ផ្ទុះ​ថ្ម​ទូរស័ព្ទ​បង្ក​ជា​ផ្កាភ្លើង​ប៉ះ​នឹង​ពួក​ ខ្នើយ​ ឆាបឆេះ​តែ​ម្តង​ ព្រោះ​មុន​ពេល​កើតហេតុ​ កូនប្រុស​ម្ចាស់ផ្ទះ​ក្រោយ​ពី​ដេក​លែង​ទូរស័ព្ទ​អស់​ថ្ម​បាន​សាក​ចោល​ ហើយ​ដើរទៅ​ហូប​បាយ​នៅផ្ទះ​ជីដូន​ក្បែរ​នោះ​ដែរ​ ប្រហែលជា​មួយសន្ទុះ​ធំ​ក៏​បាន​សម្លេង​ផ្ទុះ​ដែរ​ តែ​មិន​បាន​ចាប់អារម្មណ៍​ថា​ផ្ទុះ​ថ្ម​ទូរស័ព្ទ​ទេ​ លុះ​មាន​ផ្សែង​និង​អណ្តាតភ្លើង​ពេញបន្ទុក​ទើប​ដឹង​ និង​ស្រែក​ឆោឡោ​ ។​ ចំពោះ​ការ​ខូចខាត​ផ្ទះ​និង​សម្ភារ:​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​ ៕

មតិយោបល់