ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ ​៣​នាក់​

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​វេលា​ម៉ោង​ ២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ឃាត់ខ្លួន​ចំនួន​០៣​នាក់​ ក្នុង​នោះ​ស្រី​០១​នាក់​ នៅ​ចំណុច​បន្ទប់​ជួល​០១​កន្លែង​ ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ ​លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ បាន​ឲ្យ​ដឹង​ថា​៖​ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ កើត​ សុ​វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​នៅ​ចំណុច​បន្ទប់​ជួល​០១​កន្លែង​ ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ១-​ឈ្មោះ​ ចាន់​ គី​ម​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​,២-​ឈ្មោះ​ ឆ​ន​ សា​រ៉ា​ក់​ ភេទ​ប្រុស​ អាយ​៤២​ឆ្នាំ​ មុខរបរ​កម្មករ​លើក​គីប​ខោអាវ​(​ជា​ប្តី​ប្រពន្ធ​)​ មុខសញ្ញា​ជួញដូរ​,៣​ -​ឈ្មោះ​ ឆួ​ម​ សៀង​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ មុខសញ្ញា​ប្រើប្រាស់​ ។​

​លោកស្នងការ​រង​ បាន​បញ្ជាក់​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មាន​៖-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​សារធាតុ​ញៀន​)​ចំនួន​០៣​កូន​ថង់​តូច​ទម្ងន់​ស្មើ​៦.០៩​ក្រាម​ ថ្លឹង​ទាំង​សំបក​,-​ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​ចំនួន​ចំនួន​៦០​គ្រាប់​,-​ដែកកេះ​២,​ សំបក​ថង់​មួយ​ចំនួន​ និង​បំពង់​បឺត​មួយ​ចំនួន​ ។​

​លោកស្នងការ​រង​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​០៣​នាក់​ រួម​ទាំង​វត្ថុ​តាង​ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់