ព័ត៌មានជាតិ

Update៖ ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆេះផ្ទះ ជួសជុលម៉ូតូនិងគ្រឿងសម្ភារៈ រងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង១៣និង០០នាទីរសៀល ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើង នៅផ្ទះជួសជុលម៉ូតូ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ភូមិ ជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ អ៊ិត សាវឿន ភេទប្រុស អាយុ ៤៤ ឆ្នាំ ។ មុខរបរជាងជួសជុលម៉ូតូ ។ មូលហេតុ៖ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ។ ខូចខាតសម្ភារ: ឆេះថ្មប្រក់ស័ង្កសី ទំហំ៤.៥ម៉ែត្រ × ៩ម៉ែត្រ អស់ទាំងស្រុង ឆេះសម្ភារ:ក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យ ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។

កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យ: ចំនួន០៥ គ្រឿង ប្រើប្រាស់ទឹកចំនួន០៥ ឡាន ស្មើនឹង២០ ម៉ែត្រគូប ។ – រថយយន្តជំនួយ: ក្រសួងមហាផ្ទៃ ចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។ – រថយន្តសាលាខណ្ឌ ច្បារអំពៅចំនួន០១ គ្រឿង ប្រើប្រាស់ទឹកចំនួន០១ឡាន ស្មើនឹង ០២ម៉ែត្រគូប
– រថយន្តរបស់បុរី ប៉េង ហួត ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង ១៦ម៉ែត្រ គូប ។ – រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ។ – ពន្លត់ចប់: នៅម៉ោង១៣និង៣០ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់