ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ករណីជួញដូរ និងរក្សាទុកសារធាតុញៀន

ភ្នំពេញ: នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ០៣ករណី ក្នុងនោះ ករណីជួញដូរ ០២ករណី និងរក្សាទុក ០១ករណី បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់(ស្រី ០១នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនចំនួន ១២កញ្ចប់(កញ្ចប់ធំ ០២កញ្ចប់, កញ្ចប់តូច ១០កញ្ចប់) និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង៕

មតិយោបល់