ព័ត៌មានជាតិ

មុខសញ្ញាលួចកាត់យកខ្សែភ្លើងតាមទីសាធារណៈចំនួន ៣នាក់ ត្រូវនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបង: កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបង្រ្កាបករណី (លួចកាត់យកខ្សែភ្លើង) តាមទីសាធារណ:មួយករណីនៅចំណុច ក្រុមទី៩ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់គឺ៖
១-ឈ្មោះ ហឿម ម៉ៅ ភេទប្រុស អា យុ ៣១ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
២-ឈ្មោះរឿម សុខ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
៣-ឈ្មោះ យ៉ាន ប៊ុនថៃ ភេទប្រុស អាយុ—ឆ្នាំ ទីលំ នៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។

សម្ភារ:ដកហូតរួមមាន៖
-ខ្សែភ្លើងអំពូលប្រវែង ២០ម៉ែត្រ
-ខ្សែភ្លើងទំហ៊ំ២x៤ប្រវែង ០៨ម៉ែត្រ
-ខ្សែភ្លើងទំហ៊ំ២x៥ប្រវែង ៥០ម៉ែត្រ
-ខ្សែកាបចម្រុះពណ៌ប្រវែង ២០ម៉ែត្រ
-ម៉ូតូហុងដាឌ្រីមស៊េរី៩៧ ពណ៌ព្រីងទុំចំនួន ០១ គ្រឿង។

បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងនគរបាលក្រុ ងបាត់ដំបងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញអនុវត្តតាម នីតិវិធីច្បាប់៕

មតិយោបល់