ព័ត៌មានជាតិ

រថយន្ត​ដឹកប្រេងក្រុមហ៊ុន​ LHR​ ប៉ះទង្គិច​ជាមួយ​ក្រុមហ៊ុន​ធុន​ធំ​ ១​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​រងរបួសធ្ងន់ស្រាល​មនុស្ស​ ២​នាក់

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅ​ថ្ងៃ​សុក្រ​ ១១​កើត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ ស័ក​ ព​ ស​ ២៥៦៥​ ត្រូវ​និង​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​៥​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧–៣៨​ ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​២​គ្រឿង​ បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​២​នាក់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ទី​១​ជា​របស់​ក្រុមហ៊ុន​ប្រេងឥន្ធន:​ LHR​ ម៉ាក​NISSAN​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-5059​ អ្នកបើកបរ​ឈ្មោះ​ ឃិ​ន​ ខេន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​អន្លង​ស្បា​ ឃុំ​ចក្រី​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ រួម​ដំណើរ​ដោយ​១​នាក់​ឈ្មោះ​ រួ​ង​ រៃ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ រស់នៅ​ភូមិ​កោះរ​ការ​ ឃុំ​កោះរ​ការ​ ស្រុក​ពាមរ​ក៏​ ខេត្តព្រៃវែង​ ។​

​មុន​ពេល​កើតហេតុ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​រថយន្ត​១​គ្រឿង​ ម៉ាក​ SUPER​ GREAT​ ពណ៌​ខៀវខ្ចី​ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​ PSHN​ 0560​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 4A-5968​ ខណ:​កំពុង​បើកបរ​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ ។​ ចំណែក​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​ក្រោយ​ពេល​កើតហេតុ​រត់គេច​ខ្លួន​)​ ។​

​ក្នុង​ហេតុការណ៍​នេះ​ បណ្ដាល​ឲ្យឈ្មោះ​ រួ​ង​ រៃ​ រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ។​ ចំពោះ​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ត្រពាំង​គង ដើម្បីដោះស្រាយតាមនីតិវិធី​ ៕

មតិយោបល់