ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋ

កំពង់ស្ពឺ: យោងតាមផេកអធិការដ្ឋាននគរបាលក្រុងច្បារមនបានឲ្យដឹងថា ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី
មានករណីលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋកើតឡើងនៅចំណុចភូមិអង្គសិរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ៖
1.ឈ្មោះ នាក់ វៃ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិកើតហេតុខាងលើ។
2.ឈ្មោះ ម៉េន វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍សង្កាត់រកាធំ និងជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន បានឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

មតិយោបល់