ព័ត៌មានជាតិ

ជនសង្ស័យដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយប្រេីប្រាស់គណនី account fake ដើម្បី ធ្វើ សកម្មភាព បោកប្រាស់ នារី ៗនិងស្រ្ដី ស្នេហាតាម online ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ និងបង្រ្កាបហើយ

កំពង់ស្ពឺ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ មានឈ្មោះ ពិត មាស ចា ន់ ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក ៥ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ដ បន្ទាយ មានជ័យ មានជំនាញ បង្កើត គណនី ហ្វេស ប៊ុក ក្លែងក្លា យ account fake ជាច្រើ ន ដេីម្បី ធ្វើ សកម្មភា ព បោកប្រាស់ នារី ៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន ចុងក្រោយ ក្លាយជាចំណាប់ខ្មាំងរបស់ ជនសង្ស័យ នេះ។

ករណី នេះដោយបានកិច្ចសហការពីជនរងគ្រោះ ជា ច្រើ ន និងបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពាស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ និងបានការសម្របសម្រួ លនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ច ផែនការ ងារ សន្តិសុខ ខេ ត្ត កំពង់ ស្ពឺ បានប ន្ដស្រាវជ្រាវ និងសហកា រជាមួយ នគរបាលខេត្ដ ប ន្ទាយមានជ័យ ធ្វើ ការ ឃាត់ ខ្លួន មុខសញ្ញា សង្ស័ យ បា ន នៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោ យប៉ែត ខេត្ដ បន្ទាយមានជ័យ រួចបញ្ជូនមក ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ចំណាត់ការ តាមនីតិវិធី។

នៅចំពោះ មុខ ជនសង្ស័យ បានឆ្លើយទទួលស្គាលថា សកម្មភាព បោកប្រាស់ នារី និងស្រ្ដីមួយចំនួន តា មរយ: ប្រព័ន្ធ បណ្ដាញ ទំនាក់ទំនង សង្គម faceb oo k account fake គឺពិតជាបានធ្វេីសកម្មភាពដោ យផ្ទាល់និងចេះជំនាញយ៉ាងពិតប្រាកដ បច្ចុប្បន្ន ខ្លួន បានបង្កេីត account face ចំនួន ១៥ ដេីម្បី ធ្វើ ស ក ម្មភាព បោកប្រាស់ នារី និងស្រ្ដីមួយចំនួន ឲ្យលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដ ស្មោះ…,

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បានចៅក្រម សម្រេច ចេញ ដីកា បង្គាប់ ឱ្យ ឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្ត កំពង់ស្ពឺ រង់ចាំ ការជំនុំជំម្រះទោសនៅពេលបន្ទាប់..;
* សំណូមពរ ៖ ស្នេីសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនា រីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណា ឱ្យបានច្បាស់ នៅពេលដែលខ្លួនបានបង្កេីតទំនាក់ទនង ជា friends ជាមួយ នរណា ម្នាក់ តាម បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក ណាមួយ ? ពិសេសកុំចាញ់បោកលេី profile រូប ប្រុសស្អាត – ស្រី ស្អាត៕

 

 

 

មតិយោបល់