ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរាលកៃកាំភ្លើងកែច្នៃ ត្រូវមនុស្សម្នាក់ស្លាប់

ព្រះវិហារ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១ និង ៣០ នាទី លោកវរសេនីយ៍ឯក ទៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងថា មានប្រជាពលរដ្ឋដើរបរបាញ់សត្វ ដោយប្រើប្រាស់កាំភ្លើងកែច្នៃ ការប៊ីន ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរាលកៃកាំភ្លើងត្រូវមនុស្សម្នាក់ស្លាប់ ដែលទៅដេញសត្វព្រៃជាមួយគ្នានៅចំណុច ត្រពាំងហ្គោមស៊ូម ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ព្រះវិហារ។

ដោយបានដឹងករណីនេះភ្លាមកម្លាំងជំនាញរបស់អធិការបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យស្រាវជ្រាវ លើជនរងគ្រោះ ក៏ដឹងថា បានត្រូវគ្រាប់កាំភ្លើងកែច្នៃ កាប៊ីន ចំនួន២គ្រាប់ចំពីក្រោយខ្នងបណ្តាលឲ្យស្លាប់ ពិតប្រាកដមែន។

ជនរងគ្រោះឈ្មោះ សូ ឈឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជនបង្កឈ្មោះ ភោក ជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ជនសង្ស័យខាងលើសមត្ថកិច្ចបាននាំមកឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកជ័យសែន ដើម្បីកសាងសណុំរឿងបញ្ជូនទៅអយ្យការអមសាលាបំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់