ព័ត៌មានជាតិ

យុវជនម្នាក់ប្រើល្បិចខ្ចីទូរស័ព្ទគេខលទៅរកបងប្អូន ប្រាប់ថា ឃ្លានបាយខ្លាំង ស្រាប់តែយករត់គេច ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាប បន្ទាប់ពីជននេះប្រើល្បិចខ្ចីទូរស័ព្ទពីស្រ្តីម្នាក់ម្នាក់ប្រាប់ថា ខ្លួនឃ្លានបាយខ្លាំងណាស់ ខលទៅរកបងប្អូន ស្រាប់តែយកទូរស័ព្ទរត់គេចខ្លួនទៅវិញតែរត់មិនរួច។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើរួមជាមួយស្រ្តីដែលជាកម្មករសំណង់ម្ចាស់ទូរស័ព្ទនោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានដើរកាត់មុខគាត់ ហើយបានទៅខ្ចីទូរស័ព្ទរបស់គាត់១គ្រឿងម៉ាកOPPO ដោយប្រាប់ថា រូបគេឃ្លានបាយខ្លាំងណាស់ខលទៅរកបងប្អូន។ពេលនោះគាត់ក៏ហុចឲ្យខ្ចីខល ស្រាប់តែជនសង្ស័យយកទូរស័ព្ទរបស់គាត់រត់គេចខ្លួន ទើបគាត់រត់ដេញតាម និងស្រែកឆោឡោហើយអ្នកជិតខាងបានជួយដេញតាមចាប់បាន។
បន្ទាប់មកបានប្រគល់ជូននគេបាលប៉ុស្តិ៍កាកាបទី២នាំយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕

មតិយោបល់