ព័ត៌មានជាតិ

បុរស ២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន វ៉ាជែងទាក់ដៃចង្កូតរថយន្ត បណ្ដាលឲ្យដួលបោកក្បាលបាក់.កស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង៥៩នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើកម៉ូតូឌុបគ្នាវ៉ាជែងរថយន្ត មិនផុតទាក់ដៃចង្កូត បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ ខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតបាក់កស្លាប់ ស្ថិតនៅមុខអគ្គិសនីទួលសង្កែ ជាប់ផ្សារទួលសង្កែចាស់ ស្ថិតតាមបណ្ដោយផ្លូវ៦៨ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឆក ម៉េង លាភ អាយុ ២៥ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មុខរបរ អ្នកបោចមាន់ ស្នាក់នៅដីថ្មី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ មានស្រុកកំណើតនៅភូមិព្រែកតាប៉ែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលជាអ្នកឌុប និងអ្នកអង្គុយពីក្រោយរងរបួសស្រាល ជិះម៉ូតូឌុបគ្នាម៉ាក ស៊ុយស៊ុគីឡែតពណ៌ក្រហម ពាក់ស្លាកលេភ្នំពេញ1CK.1932. ។

តាមប្រភពពីបុរសម្នាក់ដែលរួមដំណើរជាមួយជនរងគ្រោះរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេ បានចេញពីក្នុងរោងចក្រ ដើម្បីយកមាន់ឲ្យបងប្អូនជីដូនមួយ ដោយជិះម៉ូតូ តាមបណ្ដោយផ្លូវ៦៨ ពីកើតមកលិចក្នុងល្បឿនលឿន ខណ:ពេលមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងរថយន្ដមួយគ្រឿង ដែលជិះស្របគ្នាតែមិនផុត ក៏ទាក់ ដៃចង្កូតដួលបោកក្បាល នឹងថ្នល់ បណ្ដាលឲ្យខ្ទាតបុរសម្នាក់ជាអ្នកបើកបរទៅក្រោមរថយន្ដឡិចស៊ីស RX400h ពណ៌ស មួយគ្រឿង បណ្ដាលឲ្យបាក់កបែកក្បាលស្លាប់ភ្លាមៗ ដោយសារមិនពាក់ពួកសុវត្តិភាព រីឯរូបគាត់រងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្ដឡិចស៊ីស RX400h យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការស្រាវជ្រាវ រករថយន្ដដែលប៉ះដែលមិនចាំម៉ាកផងដែរ ចំពោះសពប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់