ព័ត៌មានជាតិ

សមត្ថកិច្ចដកយកកូនសោ និងឃាត់ខ្លួនបុរសម្នាក់ ករណីស្រវឹងស្រាបើករថយន្ត បុករះម៉ូតូ ៣គ្រឿង រងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យរងការខូចខាត ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហាយលែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AB-4661 បើកបរដោយបុរសម្នាក់ស្រវឹងស្រា។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងដកហូតយកកូនសោរថយន្ត និងឃាត់ខ្លួនបុរសខាងលើ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

មតិយោបល់