ព័ត៌មានជាតិ

បុរស២នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរ៉ឺម៉កពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ កើតឡើងរវាងម៉ូតូសណ្តោយរ៉ឺម៉កនិងម៉ូតូ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ បើកបរម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ធ្វើដំណើរទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវកើតហេតុ បានរេចង្កូតចូលចំហៀងផ្លូវម្ខាងទៀត ស្របពេលមានម៉ូតូ ស៊េរីឌ្រីមសង់ឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HK-9213 បើកបរទិសដៅពីជើងទៅត្បូង បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ២នាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង យកសម្ភារ:ទាំងសងខាងដាក់អែបកៀន និងឲ្យភាគីទាំង២ដោះស្រាយគ្នាមួយជំហានសិន ៕

មតិយោបល់