ព័ត៌មានជាតិ

រថយន្តនីសាន់ដឹកផ្លែស្រកានាគ ចុះពីលើស្ពានព្រែកសំរោងដាច់ហ្វ្រាំង បុករបាំងការពាររង្វង់មូលរងការខូចខាត

ភ្នំពេញ: រថយន្តនីសាន់ មួយគ្រឿង ដឹកផ្លែស្រកានាគ ចុះពីលើស្ពានព្រែកសំរោងដាច់ហ្វ្រាំង ជ្រុលទៅបុករបាំងការពាររង្វង់មូល រងការខូចខាតទាំងរថយន្តទាំងរបាំង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង ៤០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ ចំណុចក្បែររង្វង់មូល ព្រែកសំរោង ខាងលិចស្ពានព្រែកសំរោង ក្នុងភូមិព្រែកសំរោងទី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A 1476 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចចរាចរណ៍ បានឱ្យដឹងថា នៅមុនពេល កើតហេតុរថយន្តខាងលើ បាន បើកចុះពីលើស្ពានព្រែកសំរោង ពីកើតទៅលិច លុះចុះពីស្ពានបានបន្តិចរថយន្តដាច់ហ្វ្រាំង ក៏ជ្រុលទៅបុករបាំងថ្ម ការពាររង្វងលមូលខាងលិចស្ពាន បណ្តាលឱ្យរលំនិងខូចខាតឯរថយន្តខូចខាតយ៉ាងដំណំ ។

តាម បុរសវ័យចំណាស់ម្នាក់ ជាព្រូរបស់រថយន្តបង្កឲ្យដឹងថា រថយន្តខាងលើជារថយន្តដឹងផ្លែស្រកានាគ ពីតំបន់ចក្រីស្រុកព្រះស្តេចខេត្តព្រៃវែង បំណងដឹកទៅខេត្តបាត់ដំបង តែទៅមិនទាន់ដល់បាត់ដំបងផង ក៏ជួបគ្រោះថ្នាក់តាមផ្លូវបែបនេះទៅ ។

ក្រោយពេលកើតហេតុ រថយន្ត បង្កត្រូវបានសមត្ថកិច្ចមូលដ្ឋាន រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញក្រុង វាស់វែងយកទៅរក្សារទុក បណ្តោះអាសន្ននៅផ្នែកចរាចរណ៍ក្រុង រង់ចាំដោះស្រាយជាក្រោយ ៕

មតិយោបល់