ព័ត៌មានជាតិ

Update៖ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ មេចុងភៅ ស៊ីវ សាំង ស្ទើតែទាំងស្រុងនៅខណ្ឌមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ០៤និង០០ នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ៣៨០ ផ្លូវបេតុង ក្រុមទី១០ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាសទីតាំងឈ្មោះ: ស៊ីវ សាំង ភេ ទ ប្រុស អាយុ ៦៤ ឆ្នាំ
មុខរបរ : មេចុងភៅ ។
ប្រភេទសំណង : ឈើលើថ្មក្រោម ទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ ។
ខូចខាតសំភារះ: ខូចខាតសម្ភារ:ផ្ទះឈេីលេីថ្មក្រោម ទំហំ (៦ម៉ែត្រ × ៨ម៉ែត្រ ) អស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ស្លាប់ មនុស្ស : គ្មាន ។
របួស មនុស្ស : គ្មាន ។

មូលហេតុ: ទុសេ្សខ្សែរភ្លេីង (ឆ្លងចរន្តអគ្គិសនី ក្នុងផ្ទះខាងលេី) ។

រថយន្ត អន្តរាគមន៍ របស់ ការិយា ល័យ អគ្គិភ័យ : ចំនួនចំនួន ១១ គ្រឿង ប្រេីប្រាស់ទឹកអស់ ១១ រថយន្ត ស្មេីរនឹង ៤៤ម៉ែត្រគូប ។
រថយន្តជំនួយ: ក្រសួងមហាផ្ទៃ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មេីរនឹង ០៤ម៉ែត្រគូប
រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មេីរនឹង ០៦ម៉ែត្រគូប
រថយន្តទីក្រុងអូឡាំព្យា ចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
ពន្លត់ចប់ : នៅវេលា ម៉ោង ០៥និង០០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់