ព័ត៌មានជាតិ

បុរសម្នាក់ឡើងតភ្លើងទាំងគ្មានជំនាញ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង២០នាទី ត្រង់ចំណុចក្រុមទី០៤ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ (វត្តរាំងកេសី) មានករណីឆ្លងចរន្តអគ្គិសនីឆក់មនុស្សបណ្តាលឲ្យស្លាប់ ០១នាក់
ជនរងគ្រោះឈ្មោះ ជ្រឹម ធៀម ភេទប្រុស អាយុ ៧៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់ពីព្រះសង្ឃក្នុងវត្តបានឲ្យដឹងថា ជនរងគ្រោះបានដាក់ជណ្តើរឡើងតភ្លើង និងប្តូរអំពូលភ្លើងដើម្បីបំភ្លឺក្នុងវត្តដោយគ្មានជំនាញទើបបណ្តាលឲ្យចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ជ្រឹម ធៀម សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាឆ្លងចរន្តអគ្គិសនីស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

មតិយោបល់