ព័ត៌មានជាតិ

រថយន្តព្រូសស៊េរីទំនើបមួយគ្រឿង បុកគ្នាជាមួយរថយន្តកូរ៉េ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៥៥នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េដឹកថ្ម បុកគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាក ព្រូស បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយចំហៀងខាងមុខ ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ស ក្រោយកើតហេតុម្ចាស់ ដោះស្លាកលេខបោះចូលក្នុងរថយន្ត។
រថយន្ត កូរ៉េ ពណ៌ខៀវ ស្លាកលេខ ច6629-ភព2។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់