ព័ត៌មានជាតិ

ឡានក្រុងបើកបុករថយន្តព្រូសកំពុងឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅផ្ទប់នឹងរបងម៉ុងឌីយ៉ាល់ រងការខូចខាត

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តក្រុងមួយគ្រឿងក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ផ្លូវបំបែកជា៤ ជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុករថយន្តព្រូសបើកឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹងប៉ើងទៅផ្ទប់ នឹងរបងម៉ុងឌីយ៉ាល់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ២០២ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-1186 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០២ ពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1148 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ពីជើងមកត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តព្រូសកំពុងបើកឆ្លងផ្លូវ ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសប៉ើងទៅផ្ទប់នឹងរបងព័ទ្ធម៉ុងឌីយ៉ាល់រងការខូចខាតខ្ទេចមួយចំហៀង ចំណែករថយន្តក្រុងវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាដោយភាគីខាងរថយន្តព្រូស ព្រមសងជាសំណងទៅលើរថយន្តក្រុងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់