ព័ត៌មានជាតិ

នគរបាលសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណី​លួច

ព្រៃវែង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ កម្លាំង​ផែន​នគរបាល​ព្រហម្មទណ្ឌ​ខេត្តព្រៃវែង​ និង​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ សហការ​ជា​ មួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ស៊ុន​ ឃា​ អាយុ​ ២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​មាន​ជ័យ​ ឃុំ​ទឹកថ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២១​ ចំណុច​ដី​វាល​មុខ​រោងចក្រ​ ក្នុងភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឲ្យ​កម្លាំង​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់