ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន​បុរស​ម្នាក់​ ដកហូត​សារធាតុ​ញៀន​ ជិត​ ១​គីឡូក្រាម​ នៅ​ខេត្តតាកែវ​

តាកែវ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណ:​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣០​នាទី​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤)​ ដឹកនាំ​ដោយ​ លោក​ ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ នាយករង​មន្ទីរ​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ ជីវ​ ច​ន្ទ័​តារា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ បាន​ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ នៅ​ចំណុច​ ផ្លូវ​លេខ​៣​ ស្ថិត​ក្នុងភូមិ​ក្រាំង​ត្បាល់​ ឃុំ​ក្រាំង​លាវ​ ស្រុក​បាទី​ ខេត្តតាកែវ​ ។​

​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ លិ​ន​ តូច​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ។​ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​ ៖​ ម្សៅ​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​ ៨៥៤.៣៦​ក្រាម​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់