ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីលួចយកខ្សែភ្លើង ឃាត់ខ្លួនជនសង័្សយ ៣នាក់

បាត់ដំបង: កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង័្សយចំនួន ៣នាក់ ទាក់ទងនឹងករណីលួចកាត់យកខ្សែកាបអគ្គិសនី របស់ឈ្មោះ ង៉ូវ លីហួ ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨និ០០នាទី នៅចំណុចទឹកប្រៃ ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

មុខសញ្ញាទាំង ៣នាក់នោះគឺ៖
១-ឈ្មោះ យឺន សិលា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះ យឺន ល័ក្ខ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៣-ឈ្មោះ ជឿន ចាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សម្ភារ:ដកហូតបាន គឺខ្សែកាបអគ្គិសនីដឺរ៉ាប្រវ៉ែង៦០០ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ នគបាលស្រុក កំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី-ច្បាប់៕

មតិយោបល់