ព័ត៌មានជាតិ

អាសូរណាស់! តភ្លើងខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់ម្នាក់នៅស្រុកស្វាយលើ

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់បុរសចំណាស់ម្នាក់រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ជា យាន ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជានិវត្ដជន រសនៅភូមិ–ឃុំកើតហេតុ ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ យាន សាយ៉េង ភេទស្រី អាយុ ៣៥ឆ្នាំមុខរបរកសិករ ត្រូវជាកូនបង្កើតជនរងគ្រោះ បានឲ្យដឹងថាមុនពេលកើតហេតុខ្លួនកំពុងនៅលើផ្ទះចំណែកឪពុករបស់ខ្លួនបានតខ្សែភ្លើងនៅក្នុងរោងជង្រុកស្រូវនៅខាងលិចផ្ទះចម្ងាយ៥ម៉ែត្រពីផ្ទះ ។បន្ទាប់មកខ្លួនបានទៅផ្សារក្បែផ្ទះដើម្បីទិញសាច់ជ្រូក ក្រោយពីទិញបានស្រាប់តែឈ្មោះ ជុត វុន បានរត់មកស្រែកប្រាប់ថាជួយផងមាឆក់ខ្សែភ្លើងហើយ លឺដូចនោះខ្លួនក៏បានរត់មកដល់ផ្ទះស្រាប់តែឃើញឪពុករបស់ខ្លួនដួលដេកស្ដូកស្ដឹងដោយដៃខាងឆ្វេងកាន់ជាប់ជាមួយខ្សែភ្លើង ។ បន្ទាប់មកខ្លួនក៏បាននាំបងប្អូនទៅដកព្រីភ្លើងដើម្បីលើកសពឳពុកចេញពីកន្លែងកើតហេតុបន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន ដោយពុំឃើញមានស្លាកស្នាមត្រង់ចំណុចនេះឡើយ អាវ:យវ:ជើងទាំងពីរ ម្រាមទាំងដប់ ពុំមានស្លាកស្នាមត្រង់ចំណុចនេះឡើយ ប៉ុន្តែបាតដៃខាងឆ្វេងមានស្នាមឆេះខ្លោចដែលបណ្ដាលមកពីការឆក់ចរន្ដអគ្គិសនី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកស្វាយលើ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ខ្សែភ្លើងពិតប្រាកដមែន ។ ក្រុមគ្រូពេទ្យបានពិនិត្យមេីលលើសាកសពរករោគសញ្ញាកូវីដ គឺអវិជ្ជមាន ។

ក្រោយពិនិត្យ ធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់