ព័ត៌មានជាតិ

លួចកាបូប បាន១៥ថ្ងៃស្មានតែរួចខ្លួននៅតែសមត្ថកិច្ចឃាត់បានដដែល

ភ្នំពេញ: ករណីលួចកាបូប នៅមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី ១២-០៩-២០២១ ម៉ោង២៣និង០០នាទី ដែលជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះ២៦៤Eo ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។
រហូតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ៖
១-ឈ្មោះ ព្រេង ភារ៉ន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សាន មេឃ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
នៅ មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Celica ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0964 នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យ០២នាក់ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ ព្រេង ភារ៉ុង ដើរមកបើកទ្វាររថយន្តលួចយកកាបូបស្ពាយពណ៌ខ្មៅជនរងគ្រោះ ក្នុងកាបូបមាន ៖ អាវុធខ្លី០១ដើម ម៉ាក CFK-៩៨ ពណ៌ខ្មៅ, បង់០១, គ្រាប់ ១៥គ្រាប់, ប្រាក់ ៥០០ដុល្លារ, អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក, លិខិតឆ្លងដែន ០១ក្បាល, បណ្ណសម្គាល់យានយន្ត ០១សន្លឹក, អត្តសញ្ញាណបណ្ណនគរបាលជាតិ ០១សន្លឹក, បណ្ណសម្គាល់អាវុធខ្លី០១សន្លឹក, បណ្ណបើកបរនគរបាលជាតិ ០១សន្លឹក, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក នាំគ្នាគេចខ្លួនទៅជួបបក្ខពួក ០២នាក់ទៀត ឈ្មោះ សាន មេឃ និងឈ្មោះ ម៉េត រួចនាំគ្នាដកយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកកាបូប និងសម្ភារ:នៅសល់ រួមនឹងអាវុធខ្លី គឺឈ្មោះម៉េតជាអ្នកទុក។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៧ និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ សាន មេឃ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២សាកសួរតែម្តង៕

 

មតិយោបល់