ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរ

ភ្នំពេញ: នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលក្បាលកោះ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ពីបទ : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ជនសង្ស័យឈ្មោះ ឡង់ ស្រីណាក់ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖
– ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ធំល្មម
លទ្ធផលតេស្តទឹកនោម: វិជ្ជមាន (មានសារធាតុញៀន)៕

 

មតិយោបល់