ព័ត៌មានជាតិ

រថយន្ដដឹកប្រេងសាំងក្រុមហ៊ុនសូគីម៉ិច ក្រឡាប់ផ្ងារជើងកំពប់ហៀរប្រេងសាំង ពេញផ្លូវជាតិលេខ៤

កំពង់ស្ពឺ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថៃ្ងទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយកត្ដាបច្ចេកទេសយាន និងការបើកបរលើសល្បឿនកំណត់ បណ្ដាលឱ្យរថយន្ដដឹកប្រេងសាំងក្រុមហ៊ុន សូគីម៉ិច ក្រឡាប់ផ្ងារជើង កំពប់ហៀរប្រេងសាំង ពេញផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងក្រុមការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ កំពុងចំណាត់ការនៅគោលដៅកើតហេតុ ។

សូមអ្នកធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់ចំណុចកើតហេតុខាងលើ មេត្ដាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត ៕

មតិយោបល់