ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ក្រចេះ: នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត ឃាត់ខ្លួនជនសង្ស័យ០២នាក់ (ប្តីប្រពន្ធ) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ឃាត់ខ្លួនឈ្មោះ ភួង សុផាន់ណា (ប្តី) អាយុ ៣៥ឆ្នាំ និងឈ្មោះ ម៉ៅ សំអាត អាយុ៣០ឆ្នាំ (ប្រពន្ធ) អ្នកទាំង២មានទីលំនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន ១១កញ្ចប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់