ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកបរមិនប្រកាន់ស្តាំបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

កណ្ដាល: នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ នៅចំណុចផ្លូវជាតិ៨ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ភូមិអន្លង់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួនបាត់ ) ។ បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយម៉ូតូម៉ាក់ SuZuki nex ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្ដាល 1Y-7033 បើបើកបរដោយឈ្មោះ កៅ ម៉ូរ៉ាវណ្ណ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ឃុំ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ បើកបរទិសដៅពីជើងទៅត្បូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុរួច កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ បានចុះមកដល់កន្លែងកើតហេតុ និងបានវាស់វែងដកហូតសម្ភារ:ម៉ូតូ០១គ្រឿងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

មូលហេតុអ្នកបើកបររថយន្តខាងលើ មិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះជំនាញកំពុងតែស្រាវជ្រាវ បន្តរករថយន្តបង្កហេតុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់