ព័ត៌មានជាតិ

Update៖ ម្តាយជិះម៉ូតូឌុបកូន២នាក់ រថយន្តបើកវ៉ាជែងកៀរដួល ខ្ទាតចូលក្រោមកង់កិនស្លាប់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងប្រុសម្នាក់ទៀត និងម្តាយរងរបួសស្រាល ហេតុការណ៍បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ទីតាំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងរងគ្រោះឈ្មោះ សុន ចាន់នី ភេទប្រុស អាយុ៩ឆ្នាំ រស់នៅជាមួយម្តាយ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-1765 ដោយស្ត្រីជាម្តាយជាអ្នកឌុប កូនប្រុសទាំង២នាក់ ។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3F-3727 ម្ចាស់អ្នកបើកបរបង្ក ឈ្មោះ ម៉ោ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនរួមជាមួយរថយន្ត ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គាត់ឌុបកូនប្រុសទាំង២នាក់ ធ្វើដំណើរពីកើតទៅលិច ឆ្ពោះទៅផ្ទះនៅឯខណ្ឌកំបូល តាមផ្លូវជាតិលេខ៤ ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកវ៉ាជែង ស្របទិស កៀរដួលហើយ បណ្តាលឲ្យម៉ូតូខ្ទាតជនរងគ្រោះ ចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ និងពិនិត្យធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត ម៉ូតូនិងអ្នកបើកបរផង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុក នៅផ្នែកជំនាញដើម្បីអនុវត្តបន្តតាមនីវិធី ៕

មតិយោបល់