ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណីអំពើលួចខ្សែរភ្លើងនៅ ស្រុក កណ្តាលស្ទឹង

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី មានករណីអំពើលួច(ខ្សែភ្លើង)ចំណុចវត្តកែវឧត្តម ភូមិស្វាយកើត ឃុំគោកត្រប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ មាស សោភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយលិច ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ខ្សែភ្លើងពណ៌សប្រវែង១៣ម៉ែត្រ។
កន្លង មក ជនសង្ស័យ តែ តែង លួច របស់របរអ្នកក្នុងភូមិជាញឹកញាប់។ នៅថ្ងៃទី ១៧.១០.២០២១ វេលាម៉ោង១២និង៤០នាទី ពេលព្រះចៅអធិការវត្តកែវឧត្តមព្រះនាម ណយ សម្បត្តិ កំពុងគង់នៅលើកុដិជាន់ទី២ ពេលនោះព្រះចៅអធិការវត្តបានឃើញជនសង្ស័យកំពុងលួចកាត់ខ្សែភ្លើងហើយមូខ្សែភ្លើងនៅក្នុងដៃនៅកន្លែងបន្ទប់ទឹកឃើញដូច្នេះព្រះចៅអធិការវត្តក៍ស្រែកថាចោរលួចខ្សែភ្លើងៗ ជនសង្ស័យក៍រត់គេចខ្លួនបាត់ ភ្លាមនោះព្រះចៅអធិការវត្តបានទូរស័ព្ទទៅឈ្មោះ ណៃ ជាគណ:កម្មាធិការវត្តដើម្បីប្រាប់ពីជនសង្ស័យលួចខ្សែភ្លើង
របស់វត្ត ពេលនោះឈ្មោះ ណៃ បានទាក់ទងតាមវិទ្យុទាក់ទងទៅប្រជាការពារ និងនគរបាលប៉ុស្តិ៍គោកត្រប់ហើយប្រជាការពារនិងនគរបាលប៉ុស្តិ៍បានតាមចាប់ជនសង្ស័យបានបញ្ញូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់