ព័ត៌មានជាតិ

ម្នាក់ជាប់ខ្នោះ និងម្នាក់ទៀតរត់រួចបន្ទាប់ឆក់ខ្សែ.ក ពីក្មេងប្រុសម្នាក់

ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម៉ោង៥ និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចខ្សែក(ប្រើដៃទាញយកខ្សែកពីកក្មេងប្រុស) នៅចំណុចមុខផ្ទះសង់ថ្មី គ្មានលេខផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ (គេចខ្លួនម្នាក់ឈ្មោះផល) មធ្យោបាយម៉ូតូ០១គ្រឿង ។

ជនសង្ស័យឈ្មោះ សុខ មាស (មាស) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានប្រើដៃចាប់ទាញយកខ្សែ.កផ្លាកទីនពី.កក្មេងប្រុសរងគ្រោះឈ្មោះ ចាន់ សុខចម្រើន ភេទប្រុស អាយុ ០៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកុមារ ស្នាក់នៅផ្ទះសង់ថ្មីគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ខ្សែ.កផ្លាកទីន០១ខ្សែ(តម្លៃ២៥០ដុល្លារ) , សម្ភារន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រៃវែង1J-7792របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់